fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក ជ្រើសរើសប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់

អត្ថបទដោយ រាជ មេសា
80 views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន​ អ៊ំពូមីង​ រស់នៅភូមិកំពង់គោក្រោម​ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ​ និងបងប្អូនដែលរស់នៅជិតការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់​ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក​ កាលពីថ្ងៃទី១០​ សីហា​ ២០២៤។

ឆ្លៀតនាឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។

ជាមួយគ្នានេះ សម្តេចធិនតី ក៏បានជម្រាបប្រជាពលរដ្ឋនៅតំបន់ខាងលើ អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។

តាមបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១២ ខែសីហានរះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ដែលបានអញ្ជើញ សម្តេចនិងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យសម្តេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។

អត្ថបទពាក់ព័ន្ធ